ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​សមណៈ​ ​មិន​រំភើប​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​សោតាបន្ន​បុគ្គល​ ​មិនបាន​ធ្លាក់ចុះ​ ​ក្នុង​អបាយ​ជា​ធម្មតា​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​ ​ព្រោះ​អស់​សញ្ញោជនៈ​ ​៣​ ​យ៉ាង​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សមណៈ​ ​មិន​រំភើប​ ​យ៉ាងនេះ​ឯង​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​សមណៈ​ឈូកស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជាស​ក​ទា​គាមិ​បុគ្គល​ ​ព្រោះ​អស់​សញ្ញោជនៈ​ ​៣​ ​ទាំង​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ស្រាលស្តើង​ ​មកកាន់​លោក​នេះ​ម្តង​ទៀត​ ​ទើប​ធ្វើ​នូវ​ទីបំផុត​ ​នៃ​ទុក្ខ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សមណៈ​ឈូកស​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​សមណៈ​ឈូកក្រហម​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​ឱប​បា​តិកៈ​កំណើត​ ​រលត់កិលេស​ក្នុង​ទីនោះ​ ​មិនបាន​ត្រឡប់​ចាកលោក​នោះ​មកវិញ​ទេ​ ​ព្រោះ​អស់​ឱ​រម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​ទាំង៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សមណៈ​ឈូកក្រហម​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​សមណៈ​ ​ចំរើន​ដោយ​សុខ​ ​ក្នុង​ពួក​សមណៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636853476645338753
ទៅកាន់ទំព័រ៖