ព្រះត្រៃបិដក ភាគ ៤២

​រមែង​ពិចារណា​ឃើញ​ ​នូវ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅវិញ​ ​ក្នុង​ឧបាទានក្ខន្ធ​ ​៥​ ​ថា​ ​រូប​ ​ដូច្នេះ​ ​ហេតុ​ជាទី​កើត​នៃ​រូប​ ​ដូច្នេះ​ ​ការ​វិនាស​ទៅ​នៃ​រូប​ ​ដូច្នេះ​ ​វេទនា​ ​ដូច្នេះ​…​ ​សញ្ញា​ ​ដូច្នេះ​…​ ​សង្ខារ​ ​ដូច្នេះ​…​ ​វិញ្ញាណ​ ​ដូច្នេះ​ ​ហេតុ​ជាទី​កើត​ ​នៃ​វិញ្ញាណ​ ​ដូច្នេះ​ ​ការ​វិនាស​ទៅ​ ​នៃ​វិញ្ញាណ​ ​ដូច្នេះ​ ​តែ​មិនបាន​ពាល់ត្រូវ​នូវ​វិមោក្ខ​ ​៨​ ​ដោយ​នាមកាយ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សមណៈ​ឈូកស​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ ​ជា​សមណៈ​ឈូកក្រហម​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ពិចារណា​ ​នូវ​ការ​កើត​ ​និង​ការ​វិនាស​ទៅ​ ​ក្នុង​ឧបាទានក្ខន្ធ​ ​៥​ ​ថា​ ​រូប​ ​ដូច្នេះ​ ​ហេតុ​ជាទី​កើត​ ​នៃ​រូប​ដូច្នេះ​ ​ការ​រលត់​ទៅ​នៃ​រូប​ ​ដូច្នេះ​ ​វេទនា​ ​ដូច្នេះ​…​ ​សញ្ញា​ ​ដូច្នេះ​…​ ​សង្ខារ​ ​ដូច្នេះ​…​ ​វិញ្ញាណ​ ​ដូច្នេះ​ ​ហេតុ​ជាទី​កើត​ ​នៃ​វិញ្ញាណ​ ​ដូច្នេះ​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ដូច្នេះ​ ​ទាំង​បាន​ពាល់ត្រូវ​ ​នូវ​វិមោក្ខ​ ​៨​ ​ដោយ​នាមកាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សមណៈ​ឈូកក្រហម​ ​យ៉ាងនេះ​ឯង​ ​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636853477482226620
ទៅកាន់ទំព័រ៖