ព្រះត្រៃបិដក ភាគ ៤២

ប៉ុន្តែ​បរិសទ្យ​ ​នៃ​បុគ្គល​នោះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានធម៌​អាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​ទេវតា​ ​មាន​អសុរ​ ​ជា​បរិវារ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​ទេវតា​ ​មាន​ទេវតា​ ​ជា​បរិវារ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមានសីល​ ​មានធម៌​ល្អ​ ​ទាំង​បរិសទ្យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​ជា​អ្នកមានសីល​ ​មានធម៌​ល្អ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​ទេវតា​ ​មាន​ទេវតា​ ​ជា​បរិវារ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​ទាំង​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​
 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​បាន​នូវ​ចេ​តោ​សមថៈ​(​១​)​ ​ខាងក្នុង​សន្តាន​ ​មិនបាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​(​២​)​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ ​តែ​មិនបាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនបាន​នូវ​ ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​
​(​១​)​ ​អប្បនាសមាធិ​។​]​(​២​)​ ​វិបស្សនាញាណ​ ​សម្រាប់​កំណត់​នូវ​សង្ខារ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636853478297903274
ទៅកាន់ទំព័រ៖