ព្រះត្រៃបិដក ភាគ ៤២

​តែ​មិនបាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នោះ​ ​គប្បី​តាំងនៅ​ក្នុង​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ ​ហើយ​ធ្វើ​សេចក្តី​ព្យាយាម​ ​ក្នុង​អធិប្បញ្ញា​ធម្ម​វិបស្សនា​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​បុគ្គល​នោះ​ ​រមែង​បាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​ ​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ ​ទាំង​ ​៤​ ​ពួក​នោះ​ ​បុគ្គល​ណា​ ​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ ​តែ​មិនបាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នោះ​ ​គប្បី​តាំងនៅ​ក្នុង​អធិប្បញ្ញា​ធម្ម​វិបស្សនា​ ​ហើយ​ធ្វើ​សេចក្តី​ព្យាយាម​ ​ក្នុង​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​បុគ្គល​នោះ​ ​រមែង​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​ ​បាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំង៤​ ​ពួក​នោះ​ ​បុគ្គល​ណា​ ​មិនបាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​ ​មិនបាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នោះ​ ​គប្បី​ធ្វើ​សេចក្តី​ប៉ុនប៉ង​ ​សេចក្តី​ព្យាយាម​ ​សេចក្តី​ខ្មីឃ្មាត​ ​សេចក្តី​ប្រឹងប្រែង​ ​សេចក្តី​មិន​រួញរា​ ​សតិ​ ​និង​សម្បជញ្ញៈ​ដ៏​ក្រៃលែង​ ​ដើម្បីឲ្យ​បានសម្រេច​ ​នូវ​កុសលធម៌​ទាំងនោះ​។​ ​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636853478672134679
ទៅកាន់ទំព័រ៖