ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​ ​បុគ្គល​មាន​ភ្លើង​ឆេះ​សំពត់​ ​ឬ​មាន​ភ្លើង​ឆេះ​ក្បាល​ ​គប្បី​ធ្វើ​សេចក្តី​ប៉ុនប៉ង​ ​សេចក្តី​ព្យាយាម​ ​សេចក្តី​ខ្មីឃ្មាត​ ​សេចក្តី​ប្រឹងប្រែង​ ​សេចក្តី​មិន​រួញរា​ ​សតិ​ ​និង​សម្បជញ្ញៈ​ដ៏​ក្រៃលែង​ ​ដើម្បី​លត់​នូវ​សំពត់​ ​ឬ​ ​ក្បាល​នោះ​ ​ៗ​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នោះ​ ​គប្បី​ធ្វើ​សេចក្តី​ប៉ុនប៉ង​ ​សេចក្តី​ព្យាយាម​ ​សេចក្តី​ខ្មីឃ្មាត​ ​សេចក្តី​ប្រឹងប្រែង​ ​សេចក្តី​មិន​រួញរា​ ​សតិ​ ​និង​សម្បជញ្ញៈ​ដ៏​ក្រៃលែង​ ​ដើម្បីឲ្យ​បានសម្រេច​នូវ​កុសលធម៌​ទាំងនោះ​ ​ក៏​ដូច្នោះ​ដែរ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​បុគ្គល​នោះ​ ​រមែង​បាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​ ​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ ​៤​ ​ពួក​នោះ​ ​បុគ្គល​ណា​ ​បាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​ ​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នោះ​ ​គប្បី​តាំងនៅ​ស៊ប់​ ​ក្នុង​កុសលធម៌​ទាំងនោះ​ ​ហើយ​ធ្វើ​សេចក្តី​ព្យាយាម​ ​ដើម្បីឲ្យ​អស់​ទៅ​ ​នៃ​អាសវៈ​ ​តទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636853479518673098
ទៅកាន់ទំព័រ៖