ព្រះត្រៃបិដក ភាគ ៤២

​បាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំង​ ​៤​ ​ពួក​នោះ​ ​បុគ្គល​ណា​ ​មិនបាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​ ​ទាំង​មិនបាន​ ​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នោះ​ ​គប្បី​ចូល​ទៅ​រក​បុគ្គល​ ​ដែល​បាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ ​ទាំង​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ ​ហើយ​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ចិត្ត​គេ​ត្រូវ​ដម្កល់​ដូចម្តេច​ ​ចិត្ត​គេ​ត្រូវ​ពត់​ដូចម្តេច​ ​ចិត្ត​គេ​ត្រូវ​ធ្វើឲ្យ​មាន​អារម្មណ៍​ខ្ពស់​ឯក​ ​ដូចម្តេច​ ​ចិត្ត​គេ​ត្រូវ​តាំង​ឲ្យ​នឹងធឹង​ដូចម្តេច​ ​សង្ខារ​ទាំងឡាយ​ ​គេ​ត្រូវ​ឃើញ​ដូចម្តេច​ ​សង្ខារ​ទាំងឡាយ​ ​គេ​ត្រូវ​ពិចារណា​ដូចម្តេច​ ​សង្ខារ​ទាំងឡាយ​ ​គេ​ត្រូវ​ឃើញច្បាស់​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ ​ក៏​ដោះស្រាយ​ ​តាមដែល​ខ្លួន​ធ្លាប់​យល់​ ​តាមដែល​ខ្លួន​ធ្លាប់​ដឹង​មក​ ​ចំពោះ​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​ចិត្ត​គេ​ត្រូវ​ដម្កល់​ ​យ៉ាងនេះ​ ​ចិត្ត​គេ​ត្រូវ​ពត់​យ៉ាងនេះ​ ​ចិត្ត​គេ​ត្រូវ​ធ្វើឲ្យ​មាន​អារម្មណ៍​ខ្ពស់​ឯក​យ៉ាងនេះ​ ​ចិត្ត​គេ​ត្រូវ​តាំង​ឲ្យ​នឹងធឹង​យ៉ាងនេះ​ ​សង្ខារ​ទាំងឡាយ​ ​គេ​ត្រូវ​ឃើញ​យ៉ាងនេះ​ ​សង្ខារ​ទាំងឡាយ​ ​គេ​ត្រូវ​ពិចារណា​យ៉ាងនេះ​ ​សង្ខារ​ទាំងឡាយ​ ​គេ​ត្រូវ​ឃើញច្បាស់​យ៉ាងនេះ​ ​ភិក្ខុ​នោះ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​រមែង​បាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636853480045083207
ទៅកាន់ទំព័រ៖