ព្រះត្រៃបិដក ភាគ ៤២

​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំង​ ​៤​ ​ពួក​នោះ​ ​បុគ្គល​ណា​ ​បាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​ ​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នោះ​ ​គប្បី​តាំងនៅ​ ​ក្នុង​ធម៌​ជាកុសល​ទាំងនោះ​ ​ហើយ​ធ្វើ​សេចក្តី​ព្យាយាម​ ​ដើម្បីឲ្យ​អស់​អាសវៈ​ ​តទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង​ ​៤ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​
 [​៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​ទាំង​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​១​ ​បុគ្គល​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​តែ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​១​ ​បុគ្គល​ ​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​តែ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​១​ ​បុគ្គល​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ផង​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​អង្កត់ឧស​ដុតខ្មោច​ ​ដែល​ភ្លើង​ឆេះ​រន្ទាល​ ​ទាំងសងខាង​ ​មាន​លា​មក​ប្រ​លាក់​ត្រង់​កណ្តាល​ ​រមែង​មិន​សម្រេច​ជា​ឧស​ ​ក្នុង​ស្រុក​បាន​ ​ទាំង​មិន​សម្រេច​ជា​ឧស​ក្នុង​ព្រៃ​បាន​ ​មាន​ឧបមា​យ៉ាងណា​ ​មិញ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636853480262525644
ទៅកាន់ទំព័រ៖