ព្រះត្រៃបិដក ភាគ ៤២

​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​កំចាត់​បង់​មោហៈ​ ​ចំពោះខ្លួន​ ​មិន​បបួល​បុគ្គល​ដទៃ​ ​(​ឲ្យ​ប្រតិបត្តិ​)​ ​ដើម្បី​កំចាត់​បង់​មោហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​តែ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​តែ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​ប្រតិបត្តិ​ ​ដើម្បី​កំចាត់​រាគៈ​ចំពោះខ្លួន​ ​តែ​បបួល​បុគ្គល​ដទៃ​ ​(​ឲ្យ​ប្រតិបត្តិ​)​ ​ដើម្បី​កំចាត់​បង់​រាគៈ​ ​មិន​ប្រតិបត្តិ​ ​ដើម្បី​កំចាត់​ទោសៈ​ចំពោះខ្លួន​ ​តែ​បបួល​បុគ្គល​ដទៃ​ ​(​ឲ្យ​ប្រតិបត្តិ​)​ ​ដើម្បី​កំចាត់​បង់​ទោសៈ​ ​មិន​ប្រតិបត្តិ​ ​ដើម្បី​កំចាត់​បង់​មោហៈ​ ​ចំពោះខ្លួន​ ​តែ​បបួល​បុគ្គល​ដទៃ​ ​(​ឲ្យ​ប្រតិបត្តិ​)​ ​ដើម្បី​កំចាត់​បង់​មោហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​តែ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​ទាំង​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​ប្រតិបត្តិ​ ​ដើម្បី​កំចាត់​បង់​រាគៈ​ចំពោះខ្លួន​ ​ទាំង​មិន​បបួល​បុគ្គល​ដទៃ​ ​(​ឲ្យ​ប្រតិបត្តិ​)​ ​ដើម្បី​កំចាត់​បង់​រាគៈ​ ​មិន​ប្រតិបត្តិ​ ​ដើម្បី​កំចាត់​បង់​ ​ទោសៈ​ចំពោះខ្លួន​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636853480874670657
ទៅកាន់ទំព័រ៖