ព្រះត្រៃបិដក ភាគ ៤២

​ទាំង​មិន​បបួល​បុគ្គល​ដទៃ​ ​(​ឲ្យ​ប្រតិបត្តិ​)​ ​ដើម្បី​កំចាត់​បង់​ទោសៈ​ ​ជា​អ្នក​មិន​ប្រតិបត្តិ​ ​ដើម្បី​កំចាត់​បង់​មោហៈ​ចំពោះខ្លួន​ ​ទាំង​មិន​បបួល​បុគ្គល​ដទៃ​ ​(​ឲ្យ​ប្រតិបត្តិ​)​ ​ដើម្បី​កំចាត់​បង់​មោហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នក​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​ទាំង​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ផង​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ផង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​កំចាត់​បង់​រាគៈ​ចំពោះខ្លួន​ផង​ ​បបួល​អ្នកដទៃ​ ​(​ឲ្យ​ប្រតិបត្តិ​)​ ​ដើម្បី​កំចាត់​បង់​រាគៈ​ផង​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​កំចាត់​បង់​ទោសៈ​ចំពោះខ្លួន​ផង​ ​បបួល​អ្នកដទៃ​ ​(​ឲ្យ​ប្រតិបត្តិ​)​ ​ដើម្បី​កំចាត់​បង់​ទោសៈ​ផង​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​កំចាត់​បង់​មោហៈ​ចំពោះខ្លួន​ផង​ ​បបួល​បុគ្គល​ដទៃ​ ​(​ឲ្យ​ប្រតិបត្តិ​)​ ​ដើម្បី​កំចាត់​បង់​មោហៈ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ផង​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ផង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636853481032809702
ទៅកាន់ទំព័រ៖