ព្រះត្រៃបិដក ភាគ ៤២

សេចក្តី​អន្ទះអន្ទែង​ ​ព្រោះ​កាម​ ​សេចក្តី​ជ្រុលជ្រប់​ក្នុង​កាម​ ​សេចក្តី​ប្រាថ្នា​ ​ក្នុង​កាម​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កាម​យោ​គៈ​(​១​)​ ​។​ ​កាម​យោ​គៈ​ ​ដូច្នេះ​ឯង​។​ ​ភវ​យោ​គៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​សេចក្តី​វិនាស​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ការ​រលាស់​ចេញ​ផង​ ​នូវ​ភព​ទាំងឡាយ​ ​កាលបើ​បុគ្គល​នោះ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​សេចក្តី​វិនាស​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ការ​រលាស់​ផង​ ​នូវ​ភព​ទាំងឡាយ​ ​ក៏​កើតមាន​តម្រេក​ក្នុង​ភព​ ​សេចក្តី​រីករាយ​ក្នុង​ភព​ ​សេចក្តី​ស្នេហា​ក្នុង​ភព​ ​សេចក្តី​ងប់​នៅក្នុង​ភព​ ​សេចក្តី​ស្រេកឃ្លាន​ក្នុង​ភព​ ​សេចក្តី​អន្ទះអន្ទែង​ព្រោះ​ភព​ ​សេចក្តី​ជ្រុលជ្រប់​ក្នុង​ភព​ ​សេចក្តី​ប្រាថ្នា​ក្នុង​ភព​ ​ក្នុង​ភព​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភវ​យោ​គៈ​(​២​)​ ​។​ ​កាម​យោ​គៈ​ ​និង​ភវ​យោ​គៈ​ ​ដូច្នេះ​ឯង​។​ ​ទិដ្ឋិ​យោ​គៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​សេចក្តី​វិនាស​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ការ​រលាស់​ចេញ​ផង​ ​នូវ​ទិដ្ឋិ​ទាំងឡាយ​
​(​១​)​ ​បាន​ដល់​សេចក្តី​ត្រេកត្រអាល​ ​ប្រកបដោយ​កាមគុណ​ ​ទាំង​ ​៥​ ​។​ ​អដ្ឋកថា​។​ ​(​២​)​ ​បាន​ដល់​សេចក្តី​ប្រាថ្នា​ ​និង​សេចក្តី​ត្រេកអរ​ ​ក្នុង​រូបភព​ ​និង​អរូបភព​។​ ​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636853395259063724
ទៅកាន់ទំព័រ៖