ព្រះត្រៃបិដក ភាគ ៤២
ជាអ្នកមិនអាចដឹងឆាប់ ក្នុងកុសលធម៌ផង ជាអ្នកមិនអាចចងចាំនូវធម៌ ដែលខ្លួនបានស្តាប់មកផង ជាអ្នកមិនត្រិះរិះ នូវសេចក្តីនៃធម៌ ដែលខ្លួនចងចាំមកផង ជាអ្នកមិនដឹង នូវអដ្ឋកថា មិនដឹងនូវបាលី ហើយមិនប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងជាអ្នកមិនមានពាក្យពីរោះ មិនបញ្ចេញនូវពាក្យពីរោះ មិនប្រកបដោយពាក្យ របស់អ្នកក្រុង មិនពន្យល់ មិនបបួល មិនធ្វើឲ្យក្លាហាន មិនធ្វើឲ្យរីករាយ ដល់សព្រហ្មចារីបុគ្គលទាំងឡាយ ដោយពាក្យប្រាសចាកសេចក្តីរង្កៀស ជាពាក្យឥតទោស ជាពាក្យពន្យល់នូវសេចក្តី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកអាចដឹងឆាប់ ក្នុងកុសលធម៌ផង ជាអ្នកចងចាំនូវធម៌ ដែលខ្លួនបានស្តាប់មកផង ជាអ្នកត្រិះរិះ នូវសេចក្តីនៃធម៌ ដែលខ្លួនចងចាំមកផង ជាអ្នកដឹង នូវអដ្ឋកថា ដឹងនូវបាលី ហើយប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ផង
ID: 636853481579050945
ទៅកាន់ទំព័រ៖