ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​តែ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​តែ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​វៀរចាក​បាណាតិបាត​ ​ចំពោះខ្លួន​ ​តែ​បបួល​អ្នកដទៃ​ ​ឲ្យ​វៀរចាក​បាណាតិបាត​។​បេ​។​ ​ជា​អ្នក​មិន​វៀរចាក​ហេតុ​ជាទី​តាំង​ ​នៃ​ ​សេចក្តី​ប្រមាទ​ ​គឺ​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ចំពោះខ្លួន​ ​តែ​បបួល​អ្នកដទៃ​ ​ឲ្យ​វៀរចាក​ហេតុ​ជាទី​តាំង​ ​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​តែ​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​អ្នក​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ខ្លួន​ ​ទាំង​មិន​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​អ្នកដទៃ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​វៀរចាក​បាណាតិបាត​ចំពោះខ្លួន​ ​ទាំង​មិន​បបួល​អ្នកដទៃ​ ​ឲ្យ​វៀរចាក​បាណាតិបាត​។​បេ​។​ ​ជា​អ្នក​មិន​វៀរចាក​ ​ហេតុ​ជាទី​តាំង​ ​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ចំពោះខ្លួន​ ​ទាំង​មិន​បបួល​អ្នកដទៃ​ ​ឲ្យ​វៀរចាក​ហេតុ​ជាទី​តាំង​ ​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​។
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636853482126912281
ទៅកាន់ទំព័រ៖