ព្រះត្រៃបិដក ភាគ ៤២

 [​១០១​]​ ​គ្រានោះ​ឯង​ ​បោ​ត​លិ​យ​បរិព្វាជក​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​កាល​បោ​ត​លិ​យ​បរិព្វាជក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ស៊ប់​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​បោ​ត​លិយៈ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​បោ​ត​លិយៈ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ ​ពោល​នូវ​ពាក្យ​តិះដៀល​ ​ចំពោះ​បុគ្គល​ដែល​គួរ​តិះដៀល​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ ​តែ​មិន​ពោល​នូវ​ពាក្យ​សរសើរ​ ​ចំពោះ​បុគ្គល​ដែល​គួរ​សរសើរ​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ ​១​ ​ម្នាល​បោ​ត​លិយៈ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកពោល​នូវ​ពាក្យ​សរសើរ​ ​ចំពោះ​បុគ្គល​ ​ដែល​គួរ​សរសើរ​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ ​តែ​មិន​ពោល​នូវ​ពាក្យ​តិះដៀល​ ​ចំពោះ​បុគ្គល​ ​ដែល​គួរ​តិះដៀល​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ ​១​ ​ម្នាល​បោ​ត​លិយៈ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​ពោល​នូវ​ពាក្យ​តិះដៀល​ ​ចំពោះ​បុគ្គល​ ​ដែល​គួរ​តិះដៀល​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ផង​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636853482561637146
ទៅកាន់ទំព័រ៖