ព្រះត្រៃបិដក ភាគ ៤២

​មិន​ពោល​នូវ​ពាក្យ​សរសើរ​ ​ចំពោះ​បុគ្គល​ ​ដែល​គួរ​សរសើរ​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ផង​ ​១​ ​ម្នាល​បោ​ត​លិយៈ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកពោល​នូវ​ពាក្យ​តិះដៀល​ ​ចំពោះ​បុគ្គល​ដែល​គួរ​តិះដៀល​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ផង​ ​ពោល​នូវ​ពាក្យ​សរសើរ​ ​ចំពោះ​បុគ្គល​ ​ដែល​គួរ​សរសើរ​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ផង​ ​១​។​ ​ម្នាល​បោ​ត​លិយៈ​ ​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​ម្នាល​បោ​ត​លិយៈ​ ​បណ្តា​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះ​ ​តើ​បុគ្គល​ដូចម្តេច​ ​ដែល​ល្អ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​ ​រមែង​គាប់ចិត្ត​ដល់​អ្នក​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកពោល​នូវ​ពាក្យ​តិះដៀល​ ​ចំពោះ​បុគ្គល​ដែល​គួរ​តិះដៀល​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ ​តែ​មិន​ពោល​នូវ​ពាក្យ​សរសើរ​ ​ចំពោះ​បុគ្គល​ដែល​គួរ​សរសើរ​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ ​១​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកពោល​ ​នូវ​ពាក្យ​សរសើរ​ ​ចំពោះ​បុគ្គល​ដែល​គួរ​សរសើរ​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ ​តែ​មិន​ពោល​ពាក្យ​តិះដៀល​ ​ចំពោះ​បុគ្គល​ ​ដែល​គួរ​តិះដៀល​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ ​១​ ​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636853482796580584
ទៅកាន់ទំព័រ៖