ព្រះត្រៃបិដក ភាគ ៤២

​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​ពោល​នូវ​ពាក្យ​តិះដៀល​ ​ចំពោះ​បុគ្គល​ដែល​គួរ​តិះដៀល​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ផង​ ​មិន​ពោល​នូវ​ពាក្យ​សរសើរ​ ​ចំពោះ​បុគ្គល​ដែល​គួរ​សរសើរ​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ផង​ ​១​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកពោល​នូវ​ពាក្យ​តិះដៀល​ ​ចំពោះ​បុគ្គល​ ​ដែល​គួរ​តិះដៀល​ ​ជា​ពាក្យ​ ​ពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ផង​ ​ពោល​នូវ​ពាក្យ​សរសើរ​ ​ចំពោះ​បុគ្គល​ ​ដែល​គួរ​សរសើរ​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ផង​ ​១​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះឯង​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បណ្តា​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះ​ ​បុគ្គល​ណា​ ​មិន​ពោល​នូវ​ពាក្យ​តិះដៀល​ ​ចំពោះ​បុគ្គល​ដែល​គួរ​តិះដៀល​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ផង​ ​មិន​ពោល​នូវ​ពាក្យ​សរសើរ​ ​ចំពោះ​បុគ្គល​ ​ដែល​គួរ​សរសើរ​ ​ជា​ពាក្យពិត​ ​ពាក្យ​មែន​ ​ដោយ​កាលគួរ​ផង​ ​បណ្តា​បុគ្គល​ ​ទាំង​ ​៤​ ​ពួក​នេះ​ ​បុគ្គល​នេះ​ ​ល្អ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​ ​រមែង​គាប់ចិត្ត​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះ​ឧបេក្ខា​នោះ​ ​ជា​គុណជាតិ​ដ៏​ល្អ​។​ ​ម្នាល​បោ​ត​លិយៈ​ ​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636853482983251261
ទៅកាន់ទំព័រ៖