ព្រះត្រៃបិដក ភាគ ៤២

​កាលបើ​បុគ្គល​នោះ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​សេចក្តី​វិនាស​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ការ​រលាស់​ចេញ​ផង​ ​នូវ​ទិដ្ឋិ​ទាំងឡាយ​ ​ក៏​កើតមាន​តម្រេក​ក្នុង​ទិដ្ឋិ​ ​សេចក្តី​រីករាយ​ក្នុង​ទិដ្ឋិ​ ​សេចក្តី​ស្នេហា​ក្នុង​ទិដ្ឋិ​ ​សេចក្តី​ងប់​នៅក្នុង​ទិដ្ឋិ​ ​សេចក្តី​ស្រេកឃ្លាន​ក្នុង​ទិដ្ឋិ​ ​សេចក្តី​អន្ទះអន្ទែង​ព្រោះ​ទិដ្ឋិ​ ​សេចក្តី​ជ្រុលជ្រប់​ក្នុង​ទិដ្ឋិ​ ​សេចក្តី​ប្រាថ្នា​ក្នុង​ទិដ្ឋិ​ ​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទិដ្ឋិ​យោ​គៈ​(​១​) ​។​ ​កាម​យោ​គៈ​ ​ភវ​យោ​គៈ​ ​និង​ទិដ្ឋិ​យោ​គៈ​ ​ដូច្នេះ​ឯង​។​ ​អវិជ្ជា​យោ​គៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​សេចក្តី​វិនាស​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ការ​រលាស់​ចេញ​ផង​ ​នូវ​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​កាលបើ​បុគ្គល​នោះ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​សេចក្តី​វិនាស​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ការ​រលាស់​ចេញ​ផង​ ​នូវ​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​ក៏​កើតមាន​សេចក្តី​ល្ងង់​ ​មិនដឹង​ក្នុង​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អវិជ្ជា​យោ​គៈ​។​ ​កាម​យោ​គៈ​ ​ភវ​យោ​គៈ​ ​ទិដ្ឋិ​យោ​គៈ​ ​និង​អវិជ្ជា​យោ​គៈ​ ​ដូច្នេះ​ឯង​។​ ​
​(​១​)​ ​បាន​ដល់​តម្រេក​ ​ប្រកបដោយ​សស្ស​ត​ទិដ្ឋិ​ ​៦២​ ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636853395667277073
ទៅកាន់ទំព័រ៖