ព្រះត្រៃបិដក ភាគ ៤២
បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។បេ។ ម្នាលបោតលិយៈ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាល បោតលិយៈ បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលណា ពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលនេះ ល្អជាងផង ប្រសើរជាងផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលបោតលិយៈ ព្រោះថា ការដឹងនូវកាល ដ៏សមគួរ ក្នុងហេតុនោះ ៗ នោះចាត់ថាជាការល្អ។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គលទាំង ៤ ពួក តើដូចម្តេចខ្លះ។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ
ID: 636853483209234186
ទៅកាន់ទំព័រ៖