ព្រះត្រៃបិដក ភាគ ៤២
តតិយបណ្ណាសក
វលាហកវគ្គ
[១០២] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មេឃនេះ មាន ៤ យ៉ាង។ មេឃ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺមេឃគ្រហឹម ឥតភ្លៀង ១ មេឃបង្អុរភ្លៀង ឥតគ្រហឹម ១ មេឃទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ មេឃគ្រហឹមផង បង្អុរភ្លៀងផង ១។ ម្នាលភិក្ខុទាំងឡាយ មេឃ មាន ៤ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលឧបមា ដោយមេឃនេះ មាន ៤ ពួក រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង ១ បង្អុរភ្លៀង ឥតគ្រហឹម ១ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ គ្រហឹមផង បង្អុរភ្លៀងផង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបានតែនិយាយ តែមិនធ្វើ
ID: 636853484185550028
ទៅកាន់ទំព័រ៖