ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះគ្រហឹម ឥតបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកបង្អុរភ្លៀង ឥតគ្រហឹម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើ តែមិននិយាយ ម្នាលភិក្ខុទាំងឡាយ បុគ្គល ជាអ្នកបង្អុរភ្លៀង ឥតគ្រហឹម យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃ នោះបង្អុរភ្លៀង ឥតគ្រហឹម មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទាំងមិននិយាយ ទាំងមិនធ្វើ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកគ្រហឹមផង បង្អុរភ្លៀងផង តើដូចម្តេច។
ID: 636853484360510035
ទៅកាន់ទំព័រ៖