ព្រះត្រៃបិដក ភាគ ៤២

​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​ ​ដូច្នេះ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​ ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នក​បង្អុរ​ភ្លៀង​ ​ឥត​គ្រហឹម​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មេឃ​នោះ​ ​បង្អុរ​ភ្លៀង​ ​ឥត​គ្រហឹម​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំង​ ​ ​ឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ ​ទាំង​មិន​គ្រហឹម​ ​ទាំង​មិន​បង្អុរ​ភ្លៀង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​រៀនសូត្រ​នូវ​ធម៌​ ​គឺ​ ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្ត​កៈ​ ​ជាត​កៈ​ ​អព្ភូត​ធម្មៈ​ ​វេ​ទល្លៈ​ ​បុគ្គល​នោះ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដូច្នេះ​ ​មិនដឹង​ច្បាស់​ ​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​សមុទយៈ​ដូច្នេះ​ ​មិនដឹង​ច្បាស់​ ​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​ ​ដូច្នេះ​ ​មិនដឹង​ច្បាស់​ ​តាម​សេចក្តី​ ​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​ទាំង​មិន​គ្រហឹម​ ​ទាំង​មិន​បង្អុរ​ភ្លៀង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មេឃ​នោះ​ ​ទាំង​មិន​គ្រហឹម​ ​ទាំង​មិន​បង្អុរ​ភ្លៀង​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636853484937763052
ទៅកាន់ទំព័រ៖