ព្រះត្រៃបិដក ភាគ ៤២
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលគ្រហឹមផង បង្អុរភ្លៀងផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹមផង បង្អុរភ្លៀងផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ គ្រហឹមផង បង្អុរភ្លៀងផង មានឧបមាយ៉ាងណា ម្នាល ភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយមេឃ ៤ ពួកនេះ រមែងមាននៅក្នុងលោក។
 [១០៤] ម្នាលភិក្ខុទាំងឡាយ ក្អមនេះ មាន ៤ យ៉ាង។ ក្អម ៤ យ៉ាង ដូចម្តេចខ្លះ។ គឺក្អមទទេ គ្របមាត់ ១ ក្អមពេញ (ដោយទឹក) តែបើកចំហមាត់ ១ ក្អមទទេ បើកចំហមាត់ ១ ក្អមពេញ (ដោយទឹក) គ្របមាត់ ១។ ម្នាលភិក្ខុទាំងឡាយ ក្អម មាន ៤ យ៉ាងនេះឯង។ 
            
            
         
        
            
                ID: 636853485148015078 
                
            
            
                ទៅកាន់ទំព័រ៖