ព្រះត្រៃបិដក ភាគ ៤២

​បុគ្គល​ ​ប្រកបដោយ​ ​អកុសលធម៌​ ​ដ៏​លាមក​ ​ជា​គ្រឿង​សៅហ្មង​ ​ជា​គ្រឿង​នាំឲ្យកើត​ក្នុង​ភព​ថ្មីទៀត​ ​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មានទុក្ខ​ជា​វិបាក​ ​ជា​គ្រឿង​នាំឲ្យកើត​ជាតិ​ ​ជរា​ ​មរណៈ​តទៅ​ ​ព្រោះហេតុនោះ​ ​(​បុគ្គល​នោះ​)​ ​ហៅថា​ ​ជា​អ្នក​មិន​មាន​សេចក្តី​ក្សេម​ ​ចាក​យោ​គៈ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោ​គៈ​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​មិន​ប្រកបដោយ​យោ​គៈ​នេះ​ ​មាន​ ​៤​ ​យ៉ាង​ ​។​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ការ​មិន​ប្រកប​ ​ដោយ​កាម​យោ​គៈ​ ​១​ ​ការ​មិន​ប្រកបដោយ​ភវ​យោ​គៈ​ ​១​ ​ការ​មិន​ប្រកប​ ​ដោយ​ទិដ្ឋិ​យោ​គៈ​ ​១​ ​ការ​មិន​ប្រកបដោយ​អវិជ្ជា​យោ​គៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការ​មិន​ប្រកបដោយ​កាម​យោ​គៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​សេចក្តី​វិនាស​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ការ​រលាស់​ចេញ​ផង​ ​នូវ​កាម​ទាំងឡាយ​ ​កាលបើ​បុគ្គល​នោះ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​សេចក្តី​វិនាស​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ការ​រលាស់​ចេញ​ផង​ ​នូវ​កាម​ទាំងឡាយ​ ​ក៏​មិនកើត​មានតម្រេក​ក្នុង​កាម​ ​សេចក្តី​រីករាយ​ក្នុង​កាម​ ​សេចក្តី​សេ្នហា​ក្នុង​កាម​ ​សេចក្តី​ងប់​នៅក្នុង​កាម​ ​សេចក្តី​ស្រេកឃ្លាន​ក្នុង​កាម​ ​សេចក្តី​អន្ទះអន្ទែង​ព្រោះ​កាម​ ​សេចក្តី​ជ្រុលជ្រប់​ក្នុង​កាម​ ​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ ​ក្នុង​កាម​ទាំងឡាយ​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636853395866658476
ទៅកាន់ទំព័រ៖