ព្រះត្រៃបិដក ភាគ ៤២

​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​សមុទយៈ​ ​ដូច្នេះ​ ​មិនដឹង​ច្បាស់​ ​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​ ​ដូច្នេះ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទទេ​ ​បើកចំហ​មាត់​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្អម​នោះ​ជា​ក្អម​ទទេ​ ​បើកចំហ​មាត់​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ពេញដោយ​ទឹក​ ​គ្រប​មាត់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ឈាន​ដើរទៅ​មុខ​ ​ឈាន​ដើរថយក្រោយ​ ​ក្រឡេក​មើល​ចំ​ ​ក្រឡេក​មើល​ចំហៀង​ ​បត់​អវយវៈ​ចូល​ ​លាត​អវយវៈ​ចេញ​ ​ទ្រទ្រង់​សង្ឃាដិ​ ​បាត្រ​ ​និង​ចីវរ​ ​គួរ​ជាទី​ជ្រះថ្លា​ ​បុគ្គល​នោះ​ ​រមែង​ដឹង​ច្បាស់​ ​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដូច្នេះ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​សមុទយៈ​ ​ដូច្នេះ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​ ​ដូច្នេះ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពេញដោយ​ទឹក​ ​ទាំង​បិទមាត់​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្អម​នោះ​ ​ជា​ក្អម​ពេញដោយ​ទឹក​ ​គ្រប​មាត់​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636853485653764005
ទៅកាន់ទំព័រ៖