ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមាដោយក្អម ៤ ពួកនេះ រមែងមាននៅក្នុងលោក។
[១០៥] ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹកនេះ មាន ៤ យ៉ាង។ អន្លង់ទឹក ៤យ៉ាង តើដូចម្តេច។ គឺ អន្លង់ទឹករាក់ មានឱភាស (ឆ្លុះស្រមោលទៅជ្រៅ) ១ អន្លង់ទឹកជ្រៅ មានឱភាសរាក់ ១ អន្លង់ទឹករាក់ មានឱភាសរាក់ ១ អន្លង់ទឹកជ្រៅ មានឱភាសជ្រៅ ១។ ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹក មាន ៤យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមាដោយអន្លង់ទឹក ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺ បុគ្គលរាក់ មានឱភាសជ្រៅ ១ បុគ្គលជ្រៅ មានឱភាសរាក់ ១ បុគ្គលរាក់ មានឱភាសរាក់ ១ បុគ្គលជ្រៅ មានឱភាសជ្រៅ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលរាក់ មានឱភាសជ្រៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានទៅក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទី
ID: 636853485890817564
ទៅកាន់ទំព័រ៖