ព្រះត្រៃបិដក ភាគ ៤២
បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលខ្ចី មានសម្បុរទុំ ១ បុគ្គលទុំ មានសម្បុរខ្ចី ១ បុគ្គលខ្ចី មានសម្បុរខ្ចី ១ បុគ្គលទុំ មានសម្បុរទុំ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្ចី មានសម្បុរទុំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ចី មានសម្បុរទុំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះខ្ចី មានសម្បុរទុំ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទុំ មានសម្បុរខ្ចី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ
ID: 636853486595477868
ទៅកាន់ទំព័រ៖