ព្រះត្រៃបិដក ភាគ ៤២

​ទ្រទ្រង់​សង្ឃាដិ​ ​បាត្រ​ ​និង​ចីវរ​ ​មិនជា​ទី​ជ្រះថ្លា​ ​តែ​បុគ្គល​នោះ​ ​រមែង​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដូច្នេះ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​សមុទយៈ​ ​ដូច្នេះ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​ ​ដូច្នេះ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទុំ​ ​មាន​សម្បុរខ្ចី​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្លែស្វាយ​នោះ​ទុំ​ ​មាន​សម្បុរខ្ចី​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ខ្ចី​ ​មាន​សម្បុរខ្ចី​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដើរ​ឈានទៅមុខ​ ​ដើរ​ឈាន​ថយក្រោយ​ ​ក្រឡេក​មើល​ចំ​ ​ក្រឡេក​មើល​ចំហៀង​ ​បត់​អវយវៈ​ចូល​ ​លាត​អវយវៈ​ចេញ​ ​ទ្រទ្រង់​សង្ឃាដិ​ ​បាត្រ​ ​និង​ចីវរ​ ​មិនជា​ទី​ជ្រះថ្លា​ ​បុគ្គល​នោះ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​ដូច្នេះ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​សមុទយៈ​ ​ដូច្នេះ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​ ​ដូច្នេះ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្ចី​ ​មាន​សម្បុរខ្ចី​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636853486762967448
ទៅកាន់ទំព័រ៖