ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្លែស្វាយ​នោះ​ខ្ចី​ ​មាន​សម្បុរខ្ចី​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ទុំ​ ​មាន​សម្បុរ​ទុំ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដើរ​ឈានទៅមុខ​ ​ដើរ​ឈាន​ថយក្រោយ​ ​ក្រឡេក​មើល​ចំ​ ​ក្រឡេក​មើល​ចំហៀង​ ​បត់​អវយវៈ​ចូល​ ​លាត​អវយវៈ​ចេញ​ ​ទ្រទ្រង់​សង្ឃាដិ​ ​បាត្រ​ ​និង​ចីវរ​ ​គួរ​ជាទី​ជ្រះថ្លា​ ​បុគ្គល​នោះ​ ​រមែង​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​ដូច្នេះ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​សមុទយៈ​ ​ដូច្នេះ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​ដូច្នេះ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទុំ​ ​មាន​សម្បុរ​ទុំ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្លែស្វាយ​នោះ​ទុំ​ ​មាន​សម្បុរ​ទុំ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​មាន​ឧបមា​ដោយ​ផ្លែស្វាយ​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636853486976949687
ទៅកាន់ទំព័រ៖