ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ការ​មិន​ប្រកបដោយ​កាម​យោ​គៈ​។​ ​ការ​មិន​ប្រកបដោយ​កាម​យោ​គៈ​ ​ដូច្នេះ​ឯង​។​ ​ចុះ​ការ​មិន​ប្រកប​ ​ដោយ​ភវ​យោ​គៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​សេចក្តី​វិនាស​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ការ​រលាស់​ចេញ​ផង​ ​នូវ​ភព​ទាំងឡាយ​ ​កាលបើ​បុគ្គល​នោះ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​សេចក្តី​វិនាស​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ការ​រលាស់​ចេញ​ផង​ ​នូវ​ភព​ទាំងឡាយ​ ​ក៏​មិនកើត​មានតម្រេក​ក្នុង​ភព​ ​សេចក្តី​រីករាយ​ក្នុង​ភព​ ​សេចក្តី​សេ្នហា​ក្នុង​ភព​ ​សេចក្តី​ងប់​នៅក្នុង​ភព​ ​សេចក្តី​ស្រេកឃ្លាន​ក្នុង​ភព​ ​សេចក្តី​អន្ទះអន្ទែង​ ​ព្រោះ​ភព​ ​សេចក្តី​ជ្រុលជ្រប់​ក្នុង​ភព​ ​សេចក្តី​ប្រាថ្នា​ក្នុង​ភព​ ​ក្នុង​ភព​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ការ​មិន​ប្រកបដោយ​ភវ​យោ​គៈ​។​ ​ការ​មិន​ប្រកបដោយ​កាម​យោ​គៈ​ ​និង​ការ​មិន​ប្រកបដោយ​ភវ​យោ​គៈ​ ​ដូច្នេះ​ឯង​។​ ​ចុះ​ការ​មិន​ប្រកបដោយ​ទិដ្ឋិ​យោ​គៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​សេចក្តី​វិនាស​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ការ​រលាស់​ចេញ​ផង​ ​នូវ​ទិដ្ឋិ​ទាំងឡាយ
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636853396061279608
ទៅកាន់ទំព័រ៖