ព្រះត្រៃបិដក ភាគ ៤២

 ​[​១០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កណ្តុរ​នេះ​ ​មាន​ ​៤​ ​ពួក​។​ ​កណ្តុរ​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​កណ្តុរ​កកាយ​រន្ធ​ ​តែ​មិនៅ​ ​១​ ​នៅ​ ​តែ​មិន​កកាយ​រន្ធ​ ​១​ ​ទាំង​មិន​កកាយ​រន្ធ​ ​ទាំង​មិន​នៅ​ ​១​ ​កកាយ​រន្ធ​ផង​ ​នៅ​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កណ្តុរ​ ​មាន​ ​៤​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ឧបមា​ដោយ​កណ្តុរ​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​ ​ក៏​ដូច្នោះ​ដែរ​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​កកាយ​រន្ធ​ ​តែ​មិនៅ​ ​១​ ​នៅ​ ​តែ​មិន​កកាយ​រន្ធ​ ​១​ ​ទាំង​មិន​កកាយ​រន្ធ​ ​ទាំង​មិន​នៅ​ ​១​ ​កកាយ​រន្ធ​ផង​ ​នៅ​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​អ្នក​កកាយ​រន្ធ​ ​តែ​មិន​នៅ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រៀនសូត្រ​នូវ​ធម៌​ ​គឺ​ ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្ត​កៈ​ ​ជាត​កៈ​ ​អព្ភូត​ធម្មៈ​ ​វេ​ទល្លៈ​ ​បុគ្គល​នោះ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដូច្នេះ​ ​មិនដឹង​ច្បាស់​ ​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​សមុទយៈ​ ​ដូច្នេះ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​ ​ដូច្នេះ​ ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636853487212293148
ទៅកាន់ទំព័រ៖