ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​រៀនសូត្រ​នូវ​ធម៌​ ​គឺ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្ត​កៈ​ ​ជាត​កៈ​ ​អព្ភូត​ធម្មៈ​ ​វេ​ទល្លៈ​ ​បុគ្គល​នោះ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដូច្នេះ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​សមុទយៈ​ ​ដូច្នេះ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​ ​ដូច្នេះ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​ទាំង​មិន​កកាយ​រន្ធ​ ​ទាំង​មិន​នៅ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កណ្តុរ​នោះ​ ​ទាំង​មិន​កកាយ​រន្ធ​ ​ទាំង​មិន​នៅ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ ​ជា​អ្នក​កកាយ​រន្ធ​ផង​ ​នៅ​ផង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រៀនសូត្រ​នូវ​ធម៌​ ​គឺ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្ត​កៈ​ ​ជាត​កៈ​ ​អព្ភូត​ធម្មៈ​ ​វេ​ទល្លៈ​ ​បុគ្គល​នោះ​ ​រមែង​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ ​ទុក្ខ​ ​ដូច្នេះ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​សមុទយៈ​ ​ដូច្នេះ​ ​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636853487626886861
ទៅកាន់ទំព័រ៖