ព្រះត្រៃបិដក ភាគ ៤២

​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​និរោធៈ​ ​ដូច្នេះ​ ​រមែង​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នក​កកាយ​រន្ធ​ផង​ ​នៅ​ផង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កណ្តុរ​នោះ​ ​កកាយ​រន្ធ​ផង​ ​នៅ​ផង​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​មាន​ឧបមា​ដោយ​កណ្តុរ​ ​រមែង​មាននៅ​ក្នុង​លោក​។​
 [​១០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គោ​បម្រើ​នេះ​ ​មាន​ ​៤​ ​ពួក​។​ ​គោ​បម្រើ​ ​៤ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺជា​សត្វ​កាច​ក្នុង​ហ្វូងគោ​របស់​ខ្លួន​ ​មិន​កាច​ក្នុង​ហ្វូងគោ​ដទៃ​ ​១​ ​ជា​សត្វ​កាច​ក្នុង​ហ្វូងគោ​ដទៃ​ ​មិន​កាច​ក្នុង​ហ្វូងគោ​របស់​ខ្លួន​ ​១​ ​ជា​សត្វ​កាច​ក្នុង​ហ្វូងគោ​របស់​ខ្លួន​ផង​ ​កាច​ក្នុង​ហ្វូងគោ​ដទៃ​ផង​ ​១​ ​ជា​សត្វ​មិន​កាច​ក្នុង​ហ្វូងគោ​របស់​ខ្លួន​ ​ទាំង​មិន​កាច​ក្នុង​ហ្វូងគោ​ដទៃ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គោ​បម្រើ​ ​មាន​ ​៤​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​មាន​ឧបមា​ដោយ​គោ​បម្រើ​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​ ​ដូច្នោះ​ដែរ​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​ដូច​គោ​កាច​ ​ក្នុង​ហ្វូង​ ​គោ​របស់​ខ្លួន​ ​តែ​មិន​កាច​ក្នុង​ហ្វូងគោ​ដទៃ​ ​១​ ​កាច​ក្នុង​ហ្វូងគោ​ដទៃ​ ​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636853487843249237
ទៅកាន់ទំព័រ៖