ព្រះត្រៃបិដក ភាគ ៤២
មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកគំរាមបរិសទ្យរបស់ខ្លួនផង គំរាមបរិសទ្យរបស់អ្នកដទៃផង ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះ កាចក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ដូចគោមិនកាច ក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនគំរាមបរិសទ្យរបស់ខ្លួន ទាំងមិនគំរាមបរិសទ្យរបស់អ្នកដទៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគោមិនកាច ក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះ ជាសត្វមិនកាច ក្នុងហ្វូងគោរបស់ខ្លួន
ID: 636853488290054792
ទៅកាន់ទំព័រ៖