ព្រះត្រៃបិដក ភាគ ៤២
ទាំងមិនកាចក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមាដោយគោបម្រើ ៤ ពួកនេះ រមែងមាននៅក្នុងលោក។
[១០៩] ម្នាលភិក្ខុទាំងឡាយ ដើមឈើនេះ មាន ៤ ពួក។ ដើមឈើ ៤ពួក តើដូចម្តេចខ្លះ។ គឺដើមឈើស្រាយ មានដើមឈើស្រាយជាបរិវារ ១ ដើមឈើស្រាយ មានដើមឈើខ្លឹមជាបរិវារ ១ ដើមឈើខ្លឹម មានដើមឈើស្រាយជាបរិវារ ១ ដើមឈើខ្លឹម មានដើមឈើខ្លឹមជាបរិវារ ១។ ម្នាលភិក្ខុទាំងឡាយ ដើមឈើ មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយដើមឈើ ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលស្រាយ មានស្រាយជាបរិវារ ១ បុគ្គលស្រាយ មានខ្លឹមជាបរិវារ ១ បុគ្គលខ្លឹម មានស្រាយជាបរិវារ ១ បុគ្គល ខ្លឹម មានខ្លឹមជាបរិវារ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលស្រាយ មានស្រាយជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ទាំងបរិសទ្យរបស់បុគ្គលនោះ ក៏ជាអ្នកទ្រុស្តសីល
ID: 636853488497886680
ទៅកាន់ទំព័រ៖