ព្រះត្រៃបិដក ភាគ ៤២
មានធម៌ដ៏លាមកដែរ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្រាយ មានស្រាយជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាឈើស្រាយ មានដើមឈើស្រាយជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលស្រាយ មានខ្លឹមជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ប៉ុន្តែបរិសទ្យរបស់បុគ្គលនោះ ជាអ្នកមានសីល មានធម៌ល្អ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្រាយ មានខ្លឹមជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាដើមឈើស្រាយ មានដើមឈើខ្លឹម ជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លឹម មានស្រាយជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ ប៉ុន្តែបរិសទ្យរបស់បុគ្គលនោះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា បុគ្គលខ្លឹម មានស្រាយជាបរិវារ យ៉ាងនេះឯង។
ID: 636853488660725994
ទៅកាន់ទំព័រ៖