ព្រះត្រៃបិដក ភាគ ៤២

​មិន​មានពិស​ជ្រួតជ្រាប​ឆាប់​ ​ទាំង​មិន​មានពិស​ដ៏​ពន្លឹក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសិរពិស​ ​មាន​ ​៤​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឧបមា​ ​ដោយ​អាសិរពិស​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​ ​ដូច្នោះ​ដែរ​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​បុគ្គល​មានពិស​ជ្រួតជ្រាប​ឆាប់​ ​តែ​មិន​មានពិស​ដ៏​ពន្លឹក​ ​១​ ​មានពិស​ដ៏​ពន្លឹក​ ​តែ​មិន​មានពិស​ជ្រួតជ្រាប​ឆាប់​ ​១​ ​មានពិស​ជ្រួតជ្រាប​ឆាប់​ផង​ ​មានពិស​ដ៏​ពន្លឹក​ផង​ ​១​ ​មិន​មានពិស​ជ្រួតជ្រាប​ឆាប់​ ​ទាំង​មិន​មានពិស​ដ៏​ពន្លឹក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មានពិស​ជ្រួតជ្រាប​ឆាប់​ ​តែ​មិន​មានពិស​ដ៏​ពន្លឹក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​ក្រោធ​រឿយ​ ​ៗ​ ​តែ​សេចក្តី​ក្រោធ​របស់​បុគ្គល​នោះ​ ​មិន​ងំ​នៅ​អស់​កាលយូរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មានពិស​ជ្រួតជ្រាប​ឆាប់​ ​តែ​មិន​មានពិស​ដ៏​ពន្លឹក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសិរពិស​នោះ​ ​មានពិស​ជ្រួតជ្រាប​ឆាប់​ ​តែ​មិន​មានពិស​ដ៏​ពន្លឹក​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មានពិស​ដ៏​ពន្លឹក​ ​តែ​មិន​មានពិស​ជ្រួតជ្រាប​ឆាប់​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636853489062938999
ទៅកាន់ទំព័រ៖