ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​មិន​ក្រោធ​រឿយ​ ​ៗទេ​ ​តែ​សេចក្តី​ក្រោធ​ ​របស់​បុគ្គល​នោះ​ ​រមែង​ងំ​នៅ​អស់​កាលយូរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មានពិស​ដ៏​ពន្លឹក​ ​តែ​មិន​មានពិស​ជ្រួតជ្រាប​ឆាប់​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសិរពិស​នោះ​ ​មានពិស​ដ៏​ពន្លឹក​ ​តែ​មិន​មានពិស​ជ្រួតជ្រាប​ឆាប់​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មានពិស​ជ្រួតជ្រាប​ឆាប់​ផង​ ​មានពិស​ដ៏​ពន្លឹក​ផង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​ក្រោធ​រឿយ​ ​ៗ​ ​ផង​ ​សេចក្តី​ក្រោធ​របស់​បុគ្គល​នោះ​ ​រមែង​ងំ​នៅ​អស់​កាលយូរ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មានពិស​ ​ជ្រួតជ្រាប​ឆាប់​ផង​ ​មានពិស​ដ៏​ពន្លឹក​ផង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសិរពិស​នោះ​ ​មានពិស​ជ្រួតជ្រាប​ឆាប់​ផង​ ​មានពិស​ដ៏​ពន្លឹក​ផង​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មិន​មានពិស​ជ្រួតជ្រាប​ឆាប់​ ​ទាំង​មិន​មានពិស​ដ៏​ពន្លឹក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636853489258300173
ទៅកាន់ទំព័រ៖