ព្រះត្រៃបិដក ភាគ ៤២

​មិន​ក្រោធ​រឿយ​ ​ៗ​ ​ទាំង​សេចក្តី​ក្រោធ​ ​របស់​បុគ្គល​នោះ​ ​ក៏​មិន​ងំ​នៅ​អស់​កាលយូរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​មានពិស​ជ្រួតជ្រាប​ឆាប់​ ​ទាំង​មិន​មានពិស​ដ៏​ពន្លឹក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសិរពិស​នោះ​ ​មិន​មានពិស​ជ្រួតជ្រាប​ឆាប់​ ​ទាំង​មិន​មានពិស​ដ៏​ពន្លឹក​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឧបមា​ ​ដោយ​អាសិរពិស​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​

​ចប់​ ​វលាហក​វគ្គ​ ​ទី១​។​
​ឧទ្ទាន​នៃ​វលាហក​វគ្គ​នោះ​គឺ​


​និយាយ​អំពី​មេឃ​ ​មាន​ពីរ​លើក​ ​អំពី​ក្អម​ ​១​ ​អំពី​អន្លង់​ទឹក​ ​មាន​ពីរ​លើក​ ​អំពី​ផ្លែស្វាយ​ ​១​ ​អំពី​សត្វ​កណ្តុរ​ ​១​ ​អំពី​គោ​បម្រើ​ ​១​ ​អំពី​ដើមឈើ​ ​១​ ​អំពី​អាសិរពិស​ ​១​ ​រួម​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636853496154424609
ទៅកាន់ទំព័រ៖