ព្រះត្រៃបិដក ភាគ ៤២

​កេសី​វគ្គ​


 [​១១១​]​ ​គ្រានោះ​ ​កេសី​ ​ជា​សារថី​ ​អ្នកបង្ហាត់​សេះ​ ​ដែល​គួរ​បង្ហាត់​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​កេសី​ជា​សារថី​ ​អ្នកបង្ហាត់​សេះ​ដែល​គួរ​បង្ហាត់​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នា​លកេ​សី​ ​ខ្លួន​អ្នក​ ​គេ​តែង​ដឹង​ច្បាស់​ថា​ ​ជា​សារថី​អ្នកបង្ហាត់​សេះ​ ​ដែល​គួរ​បង្ហាត់​ ​ម្នា​លកេ​សី​ ​ចុះ​អ្នកបង្ហាត់​សេះ​ ​ដែល​គួរ​បង្ហាត់​ ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បង្ហាត់​សេះ​ ​ដែល​គួរ​បង្ហាត់​ ​ដោយ​ល្អ​ខ្លះ​ ​ដោយ​អាក្រក់​ខ្លះ​ ​ដោយ​ល្អ​ ​និង​អាក្រក់​ខ្លះ​។​ ​ម្នា​លកេ​សី​ ​ប្រសិនបើ​សេះ​ ​ដែល​គួរ​បង្ហាត់​របស់​អ្នក​ ​ប្រើ​វិធី​បង្ហាត់​ដោយ​ល្អ​ ​ក៏​មិនបាន​ ​ប្រើ​វិធី​បង្ហាត់​ដោយ​អាក្រក់​ ​ក៏​មិនបាន​ ​ប្រើ​វិធី​បង្ហាត់​ដោយ​ល្អ​ ​និង​អាក្រក់​ ​ក៏​មិនបាន​ ​ចុះ​អ្នកធ្វើ​សេះ​នោះ​ ​ដូចម្តេច​ទៅវិញ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​សេះ​ដែល​គួរ​បង្ហាត់​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ប្រើ​វិធី​បង្ហាត់​ដោយ​ល្អ​ ​ក៏​មិនបាន​ ​ប្រើ​វិធី​បង្ហាត់​ដោយ​អាក្រក់​ ​ក៏​មិនបាន​ ​ប្រើ​វិធី​បង្ហាត់​ដោយ​ល្អ​ ​និង​អាក្រក់​ក៏​មិនបាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ក៏​សម្លាប់​សេះ​នោះ​ចោល​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636853496381127575
ទៅកាន់ទំព័រ៖