ព្រះត្រៃបិដក ភាគ ៤២

​ព្រោះថា​ ​កុំ​ឲ្យ​មាន​ពាក្យដំនៀល​ ​ដល់​ត្រកូល​ ​នៃ​អាចារ្យ​របស់ខ្ញុំ​ព្រះអង្គ​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ជា​សារថី​ ​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ណែនាំ​បុរស​ ​ដែល​គួរ​ទូន្មាន​ ​តើ​ដូចម្តេច​។​ ​ម្នា​លកេ​សី​ ​តថាគត​ ​រមែង​ណែនាំ​បុរស​ ​ដែល​គួរ​ទូន្មាន​ ​ដោយ​ល្អ​ខ្លះ​ ​ដោយ​អាក្រក់​ខ្លះ​ ​ដោយ​ល្អ​ ​និង​អាក្រក់​ខ្លះ​។​ ​ម្នា​លកេ​សី​ ​បណ្តា​អំពើ​ទាំងនោះ​ ​អំពើល្អ​ ​ដូច្នេះ​ ​គឺ​កាយសុចរិត​ ​ដូច្នេះ​ ​ផល​របស់​កាយសុចរិត​ ​ដូច្នេះ​ ​វចីសុចរិត​ ​ដូច្នេះ​ ​ផល​របស់​វចីសុចរិត​ ​ដូច្នេះ​ ​មនោសុចរិត​ ​ដូច្នេះ​ ​ផល​របស់​មនោសុចរិត​ ​ដូច្នេះ​ ​ទេវតា​ ​ដូច្នេះ​ ​មនុស្ស​ ​ដូច្នេះ​។​ ​ម្នា​លកេ​សី​ ​បណ្តា​អំពើ​ទាំងអស់​នោះ​ ​អំពើអាក្រក់​ ​ដូច្នេះ​ ​គឺ​កាយទុច្ចរិត​ ​ដូច្នេះ​ ​ផល​របស់​កាយទុច្ចរិត​ ​ដូច្នេះ​ ​វចីទុច្ចរិត​ដូច្នេះ​ ​ផល​របស់​វចីទុច្ចរិត​ ​ដូច្នេះ​ ​មនោ​ទុច្ចរិត​ ​ដូច្នេះ​ ​ផល​របស់​មនោ​ទុច្ចរិត​ ​ដូច្នេះ​ ​នរក​ ​ដូច្នេះ​ ​កំណើត​តិរច្ឆាន​ ​ដូច្នេះ​ ​បិ​ត្តិ​វិស័យ​ ​ដូច្នេះ​។​ ​ម្នា​លកេ​សី​ ​បណ្តា​អំពើ​ទាំងនោះ​ ​អំពើល្អ​ ​និង​អំពី​អាក្រក់​ ​ដូច្នេះ​ ​គឺ​ ​កាយសុចរិត​ ​ដូច្នេះ​ ​ផល​របស់​ ​កាយសុចរិត​ ​ដូច្នេះ​ ​កាយទុច្ចរិត​ ​ដូច្នេះ​ ​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636853496566198161
ទៅកាន់ទំព័រ៖