ព្រះត្រៃបិដក ភាគ ៤២

​ផល​របស់​កាយទុច្ចរិត​ ​ដូច្នេះ​ ​វចីសុចរិត​ ​ដូច្នេះ​ ​ផល​របស់​វចីសុចរិត​ ​ដូច្នេះ​ ​វចីទុច្ចរិត​ ​ដូច្នេះ​ ​ផល​របស់​វចីទុច្ចរិត​ ​ដូច្នេះ​ ​មនោសុចរិត​ ​ដូច្នេះ​ ​ផល​របស់​មនោសុចរិត​ ​ដូច្នេះ​ ​មនោ​ទុច្ចរិត​ ​ដូច្នេះ​ ​ផល​របស់​មនោ​ទុច្ចរិត​ ​ដូច្នេះ​ ​ទេវតា​ ​ដូច្នេះ​ ​មនុស្ស​ ​ដូច្នេះ​ ​នរក​ ​ដូច្នេះ​ ​កំណើត​តិរច្ឆាន​ ​ដូច្នេះ​ ​បិ​ត្តិ​វិស័យ​ ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​បុរស​ ​ដែល​គួរ​ទូន្មាន​របស់​ព្រះអង្គ​ ​ប្រើ​វិធី​បង្ហាត់​ដោយ​ល្អ​ ​ក៏​មិនបាន​ ​ប្រើ​វិធី​បង្ហាត់​ដោយ​អាក្រក់​ ​ក៏​មិនបាន​ ​ប្រើ​វិធី​បង្ហាត់​ដោយ​ល្អ​ ​និង​អាក្រក់​ក៏​មិនបាន​ ​ចុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​បុរស​នោះ​ ​ដូចម្តេច​ទៅវិញ​។​ ​ម្នា​លកេ​សី​ ​ប្រសិនបើ​បុរស​ ​ដែល​គួរ​ទូន្មាន​របស់​តថាគត​ ​ប្រើ​វិធី​បង្ហាត់​ ​ដោយ​ល្អ​ ​ក៏​មិនបាន​ ​ប្រើ​វិធី​បង្ហាត់​ដោយ​អាក្រក់​ ​ក៏​មិនបាន​ ​ប្រើ​វិធី​បង្ហាត់​ដោយ​ល្អ​ ​និង​អាក្រក់​ ​ក៏​មិនបាន​ ​ម្នា​លកេ​សី​ ​តថាគត​ ​ក៏​សម្លាប់​បុរស​នោះ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បាណាតិបាត​ ​មិន​គួរ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​របស់​យើង​ទេ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នា​លកេ​សី​ ​តថាគត​ ​ក៏​សម្លាប់​បុរស​នោះ​ដែរ​។​ ​ម្នា​លកេ​សី​ ​បាណាតិបាត​ ​មិន​គួរ​ដល់​តថាគត​ ​ក៏​ពិតមែន​ ​តែថា​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636853496745948442
ទៅកាន់ទំព័រ៖