ព្រះត្រៃបិដក ភាគ ៤២

​បុរស​ ​ដែល​គួរ​ទូន្មាន​ណា​ ​ប្រើ​វិធី​បង្ហាត់​ដោយ​ល្អ​ ​ក៏​មិនបាន​ ​ប្រើ​វិធី​បង្ហាត់​ដោយ​អាក្រក់​ ​ក៏​មិនបាន​ ​ប្រើ​វិធី​បង្ហាត់​ដោយ​ល្អ​ ​និង​អាក្រក់​ ​ក៏​មិនបាន​ ​តថាគត​ ​រមែង​មិន​សំគាល់​នូវ​បុរស​នោះ​ថា​ ​គួរ​ពោល​ ​គួរ​ប្រៀនប្រដៅ​ទេ​ ​សូម្បី​វិញ្ញូ​ជន​ ​ជាស​ព្រហ្មចារី​ ​ក៏​មិន​សំគាល់​ ​(​បុរស​នោះ​)​ ​ថា​ ​គួរ​ពោល​ ​គួរ​ប្រៀនប្រដៅ​ដែរ​ ​មួយទៀត​ ​តថាគត​ ​មិន​សំគាល់​បុរស​ណា​ថា​ ​គួរ​ពោល​ ​គួរ​ប្រៀនប្រដៅ​ ​សូម្បី​ពួក​វិញ្ញូ​ជន​ ​ជាស​ព្រហ្មចារី​ ​ក៏​មិន​សំគាល់​ ​នូវ​បុរស​ណា​ថា​ ​គួរ​ពោល​ ​គួរ​ប្រៀនប្រដៅ​ដែរ​ ​ម្នា​លកេ​សី​ ​បុរស​នោះ​ ​ឈ្មោះថា​ ​ត្រូវ​សម្លាប់​ដោយ​ល្អ​ ​ក្នុង​អរិយវិន័យ​។​ ​ព្រះ​តថាគត​ ​មិន​សំគាល់​បុរស​ណា​ថា​ ​គួរ​ពោល​ ​គួរ​ប្រៀនប្រដៅ​ ​សូម្បី​ពួក​វិញ្ញូ​ជន​ ​ជាស​ព្រហ្មចារី​ ​ក៏​មិន​សំគាល់​បុរស​ណា​ថា​ ​គួរ​ពោល​ ​គួរ​ប្រៀនប្រដៅ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​នោះ​ ​ឈ្មោះថា​ ​ត្រូវ​សម្លាប់​ដោយ​ល្អ​ ​ដោយពិត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រៀប​ដូច​បុរស​ ​ផ្ងារ​នូវ​របស់​ដែលគេ​ផ្កាប់​ ​ឬ​បើក​បង្ហាញ​ ​នូវ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​សោត​ ​ដូចជា​បុគ្គល​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងទិស​ ​ឬ​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​បុគ្គល​មាន​ចក្ខុ​ ​រមែង​មើលឃើញ​ ​នូវ​រូប​ទាំងឡាយ​បាន​ ​យ៉ាងណាមិញ​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ប្រកាស​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636853496930799015
ទៅកាន់ទំព័រ៖