ព្រះត្រៃបិដក ភាគ ៤២

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចាំទុក​ ​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​។​
 [​១១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ ​ប្រកបដោយ​អង្គ​ ​៤​ ​ជា​សេះ​ចំរើន​របស់​ស្តេច​ ​គួរ​ដល់​ស្តេច​ ​ទុកជា​ព្រះរាជទ្រព្យ​ ​ដល់​នូវ​ការរាប់​ថា​ជា​អង្គ​របស់​ស្តេច​។​ ​ប្រកបដោយ​អង្គ​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ប្រកបដោយ​សេចក្តី​ស្មោះត្រង់​ ​១​ ​ដោយ​សន្ទុះ​ ​១​ ​ដោយ​អំណត់​ ​១​ ​ដោយ​ការ​ស្ងប់ស្ងៀម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​ជា​អាជានេយ្យ​ ​ប្រកបដោយ​អង្គ​ ​៤​ ​នេះ​ ​ជា​សេះ​ចំរើន​របស់​ស្តេច​ ​គួរ​ដល់​ស្តេច​ទុកជា​ព្រះរាជទ្រព្យ​ ​ដល់​ ​នូវ​ការរាប់​ថា​ ​ជា​អង្គ​របស់​ស្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៤​ ​ក៏​ដូច្នោះ​ដែរ​ ​គឺជា​អ្នក​គួរ​គេ​បូជា​ ​គួរ​ទទួល​នូវ​អាគន្តុកទាន​ ​ជា​អ្នក​គួរ​ទទួល​ ​នូវ​ទក្ខិណាទាន​ ​ជា​អ្នក​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញកេ្ខត្ត​ ​ដ៏​ប្រសើរ​នៃ​សត្វលោក​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ប្រកបដោយ​សេចក្តី​ស្មោះត្រង់​ ​១​ ​ដោយ​សន្ទុះ​ ​១​ ​ដោយ​អំណត់​ ​១​ ​ដោយ​ការ​ស្ងប់ស្ងៀម​ ​១​។​ ​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636853497180443294
ទៅកាន់ទំព័រ៖