ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ចំរើន​ ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សភាព​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​សេះ​អាជានេយ្យ​ដ៏​ចំរើន​ ​ទី២​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សេះ​អាជានេយ្យ​ដ៏​ចំរើន​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ឃើញ​នូវ​ស្រមោល​ ​នៃ​ជន្លួញ​ហើយ​ ​នៅតែ​មិន​រំភើប​ ​ដល់​នូវ​សេចក្តី​តក់ស្លុត​ ​ទុកជា​ចាក់​ត្រង់​រោម​ ​(​ដោយ​ជន្លួញ​)​ ​ក៏​នៅតែ​មិន​រំភើប​ ​ដល់​នូវ​សេចក្តី​តក់ស្លុត​ដែរ​ ​លុះតែ​ចាក់​ត្រង់​ស្បែក​ ​ដោយ​ជន្លួញ​ ​ទើប​រំភើប​ ​ដល់​នូវ​សេចក្តី​តក់ស្លុត​ថា​ ​សារថី​ ​ជា​អ្នក​ទូន្មាន​នូវ​សេះ​ ​ដែល​គួរ​ទូន្មាន​ ​នឹង​ធ្វើ​នូវ​ហេតុអ្វី​ដល់​អញ​ ​អញ​នឹង​ធ្វើ​តប​ទៅ​សារថី​នោះ​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ចំរើន​ ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សភាព​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​សេះ​អាជានេយ្យ​ដ៏​ចំរើន​ ​ទី៣​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សេះ​អាជានេយ្យ​ដ៏​ចំរើន​ ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បានឃើញ​ស្រមោល​នៃ​ជន្លួញ​ហើយ​ ​នៅតែ​មិន​រំភើប​ដល់​នូវ​សេចក្តី​តក់ស្លុត​ ​ទុកជា​គេ​ចាក់​ត្រង់​រោម​ ​ដោយ​ជន្លួញ​ ​ក៏​នៅតែ​មិន​រំភើប​ដល់​នូវ​សេចក្តី​តក់ស្លុត​ដែរ​ ​ទុកជា​គេ​ចាក់​ត្រង់​ស្បែក​ ​ដោយ​ជន្លួញ​ ​ក៏​នៅតែ​មិន​រំភើប​ ​ដល់​នូវ​សេចក្តី​តក់ស្លុត​ដែរ​ ​លុះតែ​គេ​ចាក់​ដល់​ឆ្អឹង​ ​ដោយ​ជន្លួញ​ ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636853497591446802
ទៅកាន់ទំព័រ៖