ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​អាជានេយ្យ​ដ៏​ចំរើន​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សភាព​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​បុរស​អាជានេយ្យ​ដ៏​ចំរើន​ ​ទី២​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុរស​អាជានេយ្យ​ដ៏​ចំរើន​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ឮ​ថា​ ​ស្រ្តី​ ​ឬ​បុរស​ក្នុង​ស្រុក​ ​ឬ​ក្នុង​និគម​ឯណោះ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឬ​ធ្វើ​មរណកាល​ ​ទាំង​មិនបាន​ឃើញ​ដោយខ្លួនឯង​ ​នូវ​ស្រ្តី​ ​ឬ​បុរស​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឬ​ធ្វើ​មរណកាល​ឡើយ​ ​មួយទៀត​ ​លុះតែ​ញាតិ​ ​ឬ​សាលោហិត​ ​របស់​បុរស​អាជានេយ្យ​នោះ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឬ​ធ្វើ​មរណកាល​ទៅ​ ​បុរស​អាជានេយ្យ​នោះ​ ​ទើប​រំភើប​ ​ដល់​នូវ​សេចក្តី​តក់ស្លុត​ ​ដោយហេតុ​នោះ​ ​(​បុរស​អាជានេយ្យ​នោះ​)​ ​ជា​អ្នក​តក់ស្លុត​ ​ដំ​កល់​នូវ​សេចក្តី​ព្យាយាម​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះ​និព្វាន​ ​ទើប​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​បរម​សច្ចៈ​ ​ដោយ​នាមកាយ​ផង​ ​ចាក់ធ្លុះ​ ​ឃើញច្បាស់​ ​ដោយ​បញ្ញា​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ចំរើន​នោះ​ ​ត្រូវ​គេ​ចាក់​ ​ដោយ​ជន្លួញ​ត្រង់​ស្បែក​ ​ទើប​រំភើប​ ​ដល់​នូវ​សេចក្តី​តក់ស្លុត​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​ថា​ ​បុរស​អាជានេយ្យ​ដ៏​ចំរើន​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​អាជានេយ្យ​ដ៏​ចំរើន​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សភាព​ ​ដូច្នេះ​ ​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636853498214432434
ទៅកាន់ទំព័រ៖