ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​អាជានេយ្យ​ដ៏​ចំរើន​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សភាព​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​បុរស​អាជានេយ្យ​ដ៏​ចំរើន​ ​ទី៤​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​អាជានេយ្យ​ដ៏​ចំរើន​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​
 ​[​១១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ប្រកបដោយ​អង្គ​ ​៤​ ​ជា​ដំរី​គួរ​ដល់​ស្តេច​ទុកជា​ព្រះរាជទ្រព្យ​ ​ដល់​នូវ​ការរាប់​ថា​ ​ជា​អង្គ​របស់​ស្តេច​។​ ​ប្រកបដោយ​អង្គ​ ​៤​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​ជា​សត្វ​មាន​ត្រចៀក​ ​(​វៃ​)​ ​១​ ​ជា​សត្វ​បៀតបៀន​ ​១​ ​ជា​សត្វ​អត់ធ្មត់​ ​១​ ​ជា​សត្វ​ដើរ​ ​(​លឿន​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ជា​សត្វ​មាន​ត្រចៀក​ ​(​វៃ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​សារថី​ ​អ្នកបង្ហាត់​នូវ​ដំរី​ ​ដែល​គួរ​បង្ហាត់​ ​ឲ្យ​ធ្វើ​នូវ​ហេតុ​ណា​ ​ទោះបី​ខ្លួន​ធ្លាប់ធ្វើ​ក្តី​ ​ទោះបី​ខ្លួន​មិនធ្លាប់​ធ្វើ​ក្តី​ ​ក៏​ធ្វើ​នូវ​ហេតុ​នោះ​ ​ឲ្យ​មានប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ប្រមូល​មក​ ​នូវ​ហេតុ​ទាំងអស់​ ​ដោយ​ ​ចិត្ត​ ​មាន​ត្រចៀក​ផ្ទៀង​ស្តាប់​។​ ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636853498580743386
ទៅកាន់ទំព័រ៖