ព្រះត្រៃបិដក ភាគ ៤២
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើរ របស់ស្តេច ជាសត្វមានត្រចៀក (វៃ) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វបៀតបៀន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ កាលចូលសង្គ្រាម ក៏បៀតបៀននូវដំរីផងគ្នាផង បៀតបៀន នូវទ្រម័កដំរី ផង បៀតបៀននូវសេះផង បៀតបៀននូវអ្នកជិះសេះផង បៀតបៀននូវរថផង បៀតបៀន នូវបុរសអ្នកជិះរថផង បៀតបៀននូវសេនាថ្មើជើងផង។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វបៀតបៀន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វអត់ធ្មត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ កាលចូលសង្រ្គាម ជាសត្វអត់ធ្មត់នឹងការប្រហារដោយលំពែង ប្រហារដោយដាវ ប្រហារដោយពូថៅ (ជាសត្វអត់ធ្មត់) នឹង សំឡេងស្គរជ័យ ខ្លុយ ស័ង្ខ ស្គរធំ និងសូរសំឡេងគឹកកងទាំងឡាយបាន។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើរ របស់ស្តេច ជាសត្វអត់ធ្មត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វដើរ (លឿន) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ 
            
            
         
        
            
                ID: 636853498762003754 
                
            
            
                ទៅកាន់ទំព័រ៖