ព្រះត្រៃបិដក ភាគ ៤២

​សារថី​អ្នកបង្ហាត់​នូវ​ដំរី​ ​ដែល​គួរ​បង្ហាត់​ ​បញ្ជូន​ទៅកាន់​ទិស​ណា​ ​ទោះបី​ធ្លាប់ទៅ​ក្តី​ ​មិនធ្លាប់​ទៅ​ក្តី​ ​ក៏​ជា​សត្វ​ដើរ​ ​(​លឿន​)​ ​ទៅកាន់​ទិស​នោះ​ ​ដោយ​ឆាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ជា​សត្វ​ដើរ​ ​(​លឿន​)​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំរី​ដ៏​ប្រសើរ​របស់​ស្តេច​ ​ប្រកបដោយ​អង្គ​ ​៤​ ​នេះ​ ​ជា​ដំរី​គួរ​ដល់​ស្តេច​ទុកជា​ព្រះរាជទ្រព្យ​ ​ដល់​នូវ​ការរាប់​ថា​ជា​អង្គ​របស់​ស្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​ក៏​ដូច្នោះ​ដែរ​ ​គឺជា​អ្នក​គួរ​ទទួល​នូវ​ទាន​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​អាគន្តុកទាន​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញកេ្ខត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សោត​ប្រសាទ​វៃ​ផង​ ​ជា​អ្នកបៀតបៀន​ផង​ ​ជា​អ្នក​អត់ធ្មត់​ផង​ ​ជា​អ្នកដើរ​ ​(​លឿន​)​ ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នកមាន​សោត​ ​ប្រសាទ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កាល​គេ​កំពុង​សំដែង​ធម្មវិន័យ​ ​ដែល​តថាគត​ប្រកាស​ហើយ​ ​ក៏​ធ្វើឲ្យ​មានប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ប្រមូល​មក​នូវ​ធម្មវិន័យ​ទាំងអស់​ដោយចិត្ត​ ​មាន​សោត​ប្រសាទ​ ​ផ្ទៀង​ចុះ​ ​ចាំ​ស្តាប់​នូវ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​សោត​ប្រសាទ​វៃ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636853498927543222
ទៅកាន់ទំព័រ៖