ព្រះត្រៃបិដក ភាគ ៤២

​ក្នុង​សេចក្តី​ប្រឹងប្រែង​ ​របស់​បុរស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជនពាល​មិន​ពិចារណា​ ​ដូច្នេះ​ថា​ ​ការ​ធ្វើ​នូវ​ហេតុ​មិនជា​ទីគាប់ចិត្ត​នេះ​ ​ក៏​ពិតមែនហើយ​ ​តែ​ហេតុ​ដែល​ធ្វើ​នេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ជនពាល​នោះ​ ​ទើប​មិន​ធ្វើ​នូវ​ហេតុ​នោះ​ ​ហេតុ​ដែល​ជនពាល​មិន​ធ្វើ​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​ឯ​បណ្ឌិត​ ​រមែង​ពិចារណា​ដូច្នេះ​ថា​ ​ការ​ធ្វើ​នូវ​ហេតុ​មិនជា​ទីគាប់ចិត្ត​នេះ​ ​ក៏​ពិតមែនហើយ​ ​តែ​ហេតុ​ដែល​បណ្ឌិត​ធ្វើ​នេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​បណ្ឌិត​នោះ​ ​ទើប​ធ្វើ​នូវ​ហេតុ​នោះ​ ​ហេតុ​ដែល​បណ្ឌិត​ធ្វើ​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ហេតុ​ ​ទាំង​ ​៤​ ​យ៉ាងនោះ​ ​ការ​ធ្វើ​នូវ​ហេតុ​ណា​ ​ជាទី​គាប់ចិត្ត​ ​ហេតុ​ដែល​បុគ្គល​ធ្វើ​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​ជា​ពាល​ក្តី​ ​ជា​បណ្ឌិត​ក្តី​ ​គេ​ត្រូវ​ដឹង​ច្បាស់​ ​ក្នុង​ហេតុនេះ​ ​គឺ​ក្នុង​កំឡាំង​របស់​បុរស​ ​ក្នុង​សេចក្តី​ព្យាយាម​របស់​បុរស​ ​ក្នុង​សេចក្តី​ប្រឹងប្រែង​របស់​បុរស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជនពាល​មិន​ពិចារណា​ដូច្នេះ​ថា​ ​ការ​ធ្វើ​នូវ​ហេតុ​ ​ជាទី​គាប់ចិត្ត​នេះ​ ​ក៏​ពិតមែនហើយ​ ​តែ​ហេតុ​ដែល​ធ្វើ​នេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ជនពាល​នោះ​ ​ទើប​ធ្វើ​នូវ​ហេតុ​នោះ​ ​ហេតុ​ដែល​ជនពាល​ធ្វើ​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​។​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636853499683496460
ទៅកាន់ទំព័រ៖