ព្រះត្រៃបិដក ភាគ ៤២

​មានចិត្ត​មិន​ស្រវឹង​ ​ក្នុង​ធម៌​ដែល​គួរ​ស្រវឹង​ ​ព្រោះ​ប្រាសចាក​សេចក្តី​ស្រវឹង​ ​ភិក្ខុ​នោះ​ ​មិន​ញាប់ញ័រ​ ​មិន​កម្រើក​ ​មិន​រន្ធត់​ ​មិនដល់​នូវ​សេចក្តី​តក់ស្លុត​ ​ទាំង​មិន​ប្រព្រឹត្តទៅ​ ​ព្រោះហេតុតែ​ពាក្យ​របស់​សមណៈ​។​
 [​១១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​កុលបុត្រ​មាន​សទ្ធា​ ​គួរ​ឃើញ​ ​គួរ​សំវេគ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​ហេតុ​ ​៤​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​កុលបុត្រ​មាន​សទ្ធា​ ​គួរ​ឃើញ​ ​គួរ​សំវេគ​ថា​ ​ព្រះ​តថាគត​ ​កើត​ក្នុង​លោក​នេះ​ហើយ​ ​ដូច្នេះ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​កុលបុត្រ​មាន​សទ្ធា​ ​គួរ​ឃើញ​ ​គួរ​សំវេគ​ថា​ ​ព្រះ​តថាគត​ត្រាស់​ដឹង​ ​ចំពោះ​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​ក្នុង​លោក​នេះ​ហើយ​ ​ដូច្នេះ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​កុលបុត្រ​មាន​សទ្ធា​ ​គួរ​ឃើញ​ ​គួរ​សំវេគ​ថា​ ​ព្រះ​តថាគត​ ​ញុំាង​ធម្មចក្រ​ដ៏​ប្រសើរ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​លោក​នេះ​ហើយ​ ​ដូច្នេះ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​កុលបុត្រ​មាន​សទ្ធា​ ​គួរ​ឃើញ​ ​គួរ​សំវេគ​ថា​ ​ព្រះ​តថាគត​ ​ទ្រង់​បរិនិព្វាន​ ​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ ​ក្នុង​លោក​នេះ​ហើយ​ ​ដូច្នេះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​កុលបុត្រ​មាន​សទ្ធា​ ​គួរ​ឃើញ​ ​គួរ​សំវេគ​ ​មាន​ ​៤​ ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636853500481032076
ទៅកាន់ទំព័រ៖