ព្រះត្រៃបិដក ភាគ ៤២
ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តើបុគ្គលដទៃ នឹងមិនតិះដៀលខ្លួនអញ ព្រោះសីលទេឬ បុគ្គលនោះ ក៏ខ្លាចចំពោះភ័យ ដែលកើតឡើងអំពីការតិះដៀល របស់បុគ្គលដទៃ ហើយលះបង់កាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើន មនោសុចរិត ត្រឡប់រក្សាខ្លួនឲ្យស្អាតវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បរានុវាទភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះទណ្ឌភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញព្រះរាជាទាំងឡាយ កំពុងចាប់ចោរ ប្រព្រឹត្តអាក្រក់ ហើយត្រាស់បង្គាប់ឲ្យធ្វើកម្មការណ៍ មានប្រការផ្សេង ៗ គឺ វាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃ ទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ធ្វើនូវពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ
(១) ធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសម្បកស័ង្ខខ្លះ ធ្វើនូវរាហុមុខកម្ម គឺ អំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហូខ្លះ ធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ
(១) ពីត្រឹមពិលង្គថាលិកកម្ម ទៅដល់បលាលបីឋកកម្ម មានយោងលេខពន្យល់យ៉ាងពិស្តារ ក្នុងសុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសក ភាគ២០ ត្រង់ទំព័រ ៣២១ និង៣២២ រួចហើយ។
ID: 636853501298028806
ទៅកាន់ទំព័រ៖